កម្មករកម្មការនីរោងចក្រកាត់ដេរខោអាវ (សេង ឌូណូ ហ្វេសិន)នៅខណ្ឌដង្កោជាង១ពាន់នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់ដំណាច់ឆ្នាំពីថៅកែ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៨ មានហេតុការណ៍ផ្ទុះការតវ៉ាពីកម្មករកម្មការនីរោងចក្រកាត់ដេរជាង១ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រយីហោSEDUNO INVESTMENT CAMBO FASHION Co,LTD (សេង ឌូណូ ហ្វេសិន)ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារប្រាក់បំណាច់ឆ្នាំពីថៅកែរោងចក្រ ដោយពួកគាត់ម្នាក់ៗមិនព្រមចូលធ្វើការឡើយ ។

លោកវរសេនីយ៍ឯក ជឹម សីុថា អធិការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា កម្មករ-កម្មការនីរោងចក្រដែលកម្មករធ្វើការតវ៉ាខាងលើនេះមានសរុបមនុស្សចំនួន១០៤០នាក់បានចេញមកចូលរួមធ្វើកូដកម្មទាមទារទូរទាត់ផ្ដាច់កិច្ចសន្យាចាស់ដែលធ្វើមុនឆ្នាំ២០១៩ ហើយចំពោះការតវ៉ានេះពុំមានខាងសហព័ន្ធសហជីពដឹកនាំឡើយ ដោយបច្ចុប្បន្តពុំទាន់មានដំណោះស្រាយទេ រងចាំក្រសួងមកដោះស្រាយតាមនីតិវិធីច្បាប់ ។

កម្មករ-កម្មការនីជាច្រើនបានលើកឡើងថា មានអ្នកខ្លះបានបម្រើការងារក្នុងរោងចក្រនេះអស់រយះពេលពី៣ឆ្នាំទៅ៥ឆ្នាំឯណោះ ហើយអ្នកខ្លះទៀតអាចឈានដល់ទៅជិត១០ឆ្នាំមកហើយ ដោយមិនដែលទទួលបានប្រាក់បំណាច់ឆ្នាំពីខាងថៅកែរោងចក្រឡើយ ដោយខាងរោងចក្រធ្លាប់ធ្វើកិច្ចសន្យានឹងបើកប្រាក់បំណាច់ឆ្នាំជូនពួកគាត់ឲ្យបានមុខឆ្នាំ២០១៩ ដូច្នេះមកទល់ថ្ងៃនេះខាងរោងចក្រមិនបានបើកប្រាក់បំណាច់ឆ្នាំតាមកិច្ចសន្យាទេ ទើបពួកគាត់នាំគ្នាធ្វើកូទកម្មទាមទារតែម្ដង ព្រោះនៅតែប៉ុន្មានថ្ងៃទៀតនឹងឈានចូលឆ្នាំ២០១៩ ហើយកិច្ចសន្យារបស់ពួកគាត់នឹងចប់ ហេតុដូចនេះពួកគាត់ខ្លាចខាងរោងចក្រប្រកែនឹងយកលេសចប់កិច្ចសន្យាមិនដោះស្រាយជូន ទើបនាំគ្នាធ្វើកូទកម្មតវ៉ាទាមទារតែម្តងទៅ។

បច្ចប្បន្ននេះ ដំណោះស្រាយនៅមិនទាន់ដោះស្រាយបាននៅឡើយទេ ដោយសារខាងក្រសួងការងារ ក៏ជាដូចមន្ត្រីពាក់ព័ន្ធកំពុងចុះសាកសួរនឹងសម្របសម្រួលដោះស្រាយជូនបងប្អូនក្រុមកកម្មករកម្មការនីរោងចក្រ ៕
