NASA ប្រទះឃើញអាចម៍ផ្កាយរាងចម្លែកមួយហោះកាត់ផែនដីក្នុងចម្ងាយជិត៣លានគីឡូម៉ែត្រ

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានគូសបញ្ជាក់ថា មានអាចម៍ផ្កាយមួយដុំរាងដូចជាសត្វដំរីទឹក បានហោះមកកាត់ផែនដីនាពេលថ្មីៗនេះ។ អង្គការអវកាសអន្តរជាតិមួយនេះ បានឱ្យដឹងទៀថា ដុំថ្មអវកាសមានឈ្មោះថា 2003 SD220 បានហោះកាត់ផែនដីក្នុងចម្ងាយ២,៩លានគីឡូម៉ែត្រ គឺប្រហែល៧,៥ដងនៃគម្លាតពីភពរបស់យើងទៅកាន់ឋានព្រះចន្ទ។

អាចម៍ផ្កាយ 2003 SD220 មានបណ្តោយប្រវែង១,៦គីឡូម៉ែត្រ ដោយវានឹងត្រឡប់មកក្បែរផែនដីជាថ្មីម្តងទៀតនៅឆ្នាំ២០៧០ ក្នុងរយៈចម្ងាយកៀកជាងលើកនេះបន្តិច។ សូមបញ្ជាក់ថា នេះជារយៈចម្ងាយកៀកផែនដីបំផុតដែលអាចម៍ផ្កាយខាងលើ ធ្លាប់មកក្បែរភពយើងក្នុងអំឡុងពេល៤០០ឆ្នាំកន្លងទៅនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner