ម៉ូឌែល iPhone មួយចំនួនប្រឈមនឹងលែងបានលក់នៅប្រទេសអាល្លឺម៉ង

អាល្លឺម៉ង៖ តុលាការអាល្លឺម៉ង់បានសម្រេចថា iPhone មួយចំនួនដែលមានបំពាក់នូវ Modem របស់ល្មើសនឹងប៉ាតង់របស់ក្រុមហ៊ុន Qualcomm ជាក្រុមហ៊ុនផលិត Chip នៅសហរដ្ឋអាម៉េរិក ដូច្នេះនាំឲ្យទូរសព្ទ iphone ម៉ូឌែលខ្លះប្រឈមនឹងការលែងបានលក់ នៅប្រទេសអាល្លឺម៉ង។ បន្ទាប់បានឈ្នះក្តីនៅចិន លើបញ្ហាស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Qualcomm បានឈ្នះក្ដីលើ Apple ម្ដងទៀតនៅសប្ដាហ៍នេះ ដោយលើកនេះគឺនៅប្រទេសអាល្លឺម៉ង។

តុលាការអាល្លឺម៉ង់បានសម្រេចថា iPhone មួយចំនួនដែលមានបំពាក់នូវ Modem របស់ Intel គឺបានល្មើសនឹងប៉ាតង់របស់ Qualcomm។ តុលាការអាល្លឺម៉ង់បានបញ្ជាក់ថាម៉ូដែល iPhone ដែលបានល្មើសនឹងប៉ាតង់មិនអាចលក់នៅទឹកដីប្រទេសអាល្លឺម៉ង់បន្តទៀតនោះទេ។ យ៉ាងណាក្ដីការសម្រេចនេះនឹងមិនមានប្រសិទ្ធភាពភ្លាមៗនោះទេ ប្រសិនបើ Apple សម្រេចថានឹងប្ដឹងឧទ្ធរណ៍។

គួរដឹងថា Apple បានសម្រេចថានឹងប្ដឹងឧទ្ធរណ៍ ហើយខណៈពេលនេះបានបញ្ឈប់ការលក់ iPhone 7/7 Plus និង iPhone 8/8 Plus ពីហាងលក់របស់ខ្លួននៅប្រទេសអាល្លឺម៉ង់ផងដែរ។ ចំពោះ iPhone Xr និង iPhone Xs មិនមានរងការប៉ះពាល់ពីការសម្រេចក្ដីនេះឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner