នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះថា មានជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុច៣ទីតាំងផ្សេងគ្នា ក្នុងនោះរួមមាន៖ លើកទី១ នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៩២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ នួន កក្តដា ភេទប្រុស អាយុ២៧ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

លើកទី២ នៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ទេស លីដា  ភេទប្រុស អាយុ២៣ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកសម្ភារដកហូត៖ ក្រាមសថ្លាចំនួន០១កញ្ចប់តូច និងម៉ូតូ១គ្រឿង។

ចំណែកលើកទី៣ នៅវេលាម៉ោង០៣ និង៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២ គឺ ទី១)ឈ្មោះ ថាន សុវិចិត្ត  ភេទប្រុស អាយុ២៤ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៨៤H ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទី២)ឈ្មោះ ថាន សុវិសាល ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៤H ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ បច្ចុប្បន្ននេះជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner