លោក ដូណាល់ ត្រាំ បដិសេធថា មិនត្រូវបានជូនដំណឹងស្តីពីការផ្តល់ប្រាក់រង្វាន់របស់រុស្ស៊ីដល់ក្រុមតាលីបង់ ពាក់ព័ន្ធនឹងការសម្លាប់កងទ័ពអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញបានបដិសេធថា លោកមិនបានដឹងអំពីការសន្និដ្ឋានរបស់មន្ត្រីស៊ើបការណ៍អាមេរិកដែលថា ក្រុមភ្នាក់ងាររុស្ស៊ីបានផ្តល់ប្រាក់រង្វាន់ជាសម្ងាត់ដល់ពួកសកម្មប្រយុទ្ធពាក់ព័ន្ធនឹងក្រុមតាលីបង់ ចំពោះការសម្លាប់ទាហានអាមេរិក កងទ័ពអង្គការ NATO នៅអាហ្វហ្គានីស្ថានទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។

ថ្មីៗនេះ កាសែត New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីចារកម្មអាមេរិកបានឱ្យដឹងថា ទីភ្នាក់ស៊ើបការណ៍សំងាត់យោធារុស្ស៊ី បានផ្ដល់ប្រាក់រង្វាន់ខាងលើកាលពីឆ្នាំ២០១៩ ជាពេលដែលកងទ័ពអាមេរិក២០នាក់ត្រូវបានគេសង្ស័យថា បានស្លាប់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ប៉ុន្តែស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកបានទាត់ចោលសេចក្ដីរាយការណ៍នេះ ដោយចាត់ទុកថា វាគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និង មានតែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់ឡើងប៉ុណ្ណោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner