ទីប្រឹក្សាសន្តិសុខសហរដ្ឋអាម៉េរិកនិយាយថា គ្មានឡើយជំនួបរវាងលោក ត្រាំ និងលោក ពូទីន ប្រសិនបើរុស្ស៊ីមិនយល់ព្រមដោះលែងនាវិក និងទូកអ៊ុយក្រែន

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន ប៊ូលតុន បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា នឹងគ្មានឡើយកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដរាបណាទីក្រុងម៉ូស្គូនៅតែមិនយល់ព្រមដោះលែងនាវិក និងទូករបស់អ៊ុយក្រែនវិញ។

ទន្ទឹមគ្នានោះដែរ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ បាននិយាយថា លោកមើលមិនឃើញកាលៈទេសៈនាពេលអនាគត ដែលកិច្ចប្រជុំបែបនេះ អាចកើតមានឡើងបាន ទាល់តែទូក និងនាវិកអ៊ុយក្រែនត្រូវបានដោះលែង។ លោក បូលតុន ថែមទាំងបានធ្វើការរិះគន់រុស្ស៊ីផងដែរ ជុំវិញការព្យាយាមរបស់ទីក្រុងម៉ូស្គូ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចពុករលួយ។

សូមរំលឹកថា លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលផែនការជួបពិភាក្សាជាមួយលោក វ៉្លាឌីមៀ ពូទីន មុនពេលធ្វើដំណើរទៅដល់ទឹកដីប្រទេសអាហ្សង់ទីន ដើម្បីចួលរួមកិច្ចប្រជុំកំពូល G20 ដោយសំអាងលើហេតុផលថា រុស្ស៊ីមិនព្រមដោះលែងក្រុមនាវិក និងទូករបស់ពួកគេទៅឲ្យប្រទេសអ៊ុយក្រែនវិញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner