ជនសង្ស័យ៤នាក់ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ពាក់ព័ន្ធអំពើលួច និងប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃជាប់គ្នា នាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធអំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នគរបាលខណ្ឌសែនសុខបាន ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុច២ទីតាងផ្សេងគ្នា ក្នុងនោះរួមមាន៖

ករណីទី១  នៅវេលាម៉ោង២២និង០០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូបេតុង ភូមិត្រេពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ដោយជនសង្ស័យទាំង៣នាក់ រួមមាន ទី១)ឈ្មោះ ស៊ឹម សុវ៉ន  ភេទប្រុស អាយុ៣០ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

ទី២)ឈ្មោះ នី ម៉ាចៃ  ភេទប្រុស អាយុ៣០ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អួរឬស្សី៤ ខណ្ឌ៧មករា និងទី៣)ឈ្មោះ កែម មុនី  ភេទស្រី អាយុ៣៤ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូកសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកសម្ភារៈដកហូតបានមាន ម៉ូតូចំនួន១គ្រឿង ម៉ាកអាយខុន ចាស់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1Y-0769 ។

ករណីទី២ នៅវេលាម៉ោង០៤ និង៣០នាទីថ្ងៃទី១៤  ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (លួចយកម៉ូតូ) នៅចំណុចតាមផ្លូវបេតុង ភូមិអ័កកីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ចំនួន០៣នាក់ និងគេចខ្លួន២នាក់។ ជនសង្ស័យឈ្មោះ គិន ខាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន)។

ជនរងគ្រោះ (រកមិនទាន់ឃើញ)។ ចំណែកសម្ភារដកហូតបានមាន ម៉ូតូ១គ្រឿង ម៉ាកនិក ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BI-3248 (ម៉ូតូជនសង្ស័យលួច)។ បច្ចុប្បន្ននេះជនសង្ស័យទាំង៤នាក់  កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner