មនុស្ស៣នាក់ស្លាប់ និងរបួស១២នាក់ ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅប្រទេសបារាំង

បារាំង៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូភេ កាស់ស្តង់ណឺ នៅថ្ងៃពុធនេះ បានបញ្ជាក់ថា មនុស្ស៣នាក់ត្រូវបានសម្លាប់ នៅក្នុងករណីបាញ់ប្រហារនៅឯផ្សារ គ្រីស្មាស់ មួយកន្លែងក្នុងទីក្រុង ស្ទ្រាស់ស្ប៊ឺគ ខណៈកងកម្លាំងសន្តិសុខ៣៥០នាក់ កំពុងតាមប្រមាញ់ខ្មាន់កំាភ្លើងដែលកំពុងរត់គេចខ្លួន។

រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា មនុស្ស១២នាក់ ក៏ត្រូវបានទទួលរងរបួសផងដែរ តែមិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ ដោយគ្រាន់តែនិយាយថា អាជ្ញាធរបារាំង បាននិងកំពុងរឹតបន្តឹងសន្តិសុខ ក៏ដូចជាបង្កើន កិច្ចការពារនៅតាមផ្សារ គ្រីស្មាស់ នានា។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងស្របពេលដែលប្រទេសបារាំង បានកើតមានបាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើង៤សប្តាហ៍ជាប់គ្នាហើយ គិតចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នៅពេលក្រុមបាតុកម្មអាវពណ៌លឿងបានប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ា ដែលដំបូងឡើយ មានគោលដៅបង្ខំឲ្យលោក ម៉ាក្រុង បោះបង់ចោលគម្រោងដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដំឡើងពន្ធប្រេងម៉ាស៊ូត និងប្រេងសាំងប៉ុណ្ណោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner