កិច្ចប្រជុំសាមញ្ញលើកទី៥៥របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ កិច្ចប្រជុំសាមញ្ញលើកទី៥៥របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៨នេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ និង ការប្រកាសចូលកាន់មុខតំណែងរបស់ប្រធានក្រុមប្រឹក្សាខេត្ត សៀមរាប ក្រោមកិច្ចដឹកនាំ ប្រជុំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប​ដើមី្បពិនិត្យពិភាក្សានិងអនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញ លើកទី៥៥ មានចំនួន០៣ចំណុច ដោយបានអនុម័តលុបចេញរបៀបវារៈ ចំណុចទី៣ ដោយគ្រោងយកទៅដាក់ក្នុងរបៀបវារៈកិច្ចប្រជុំសាមញលើកទី៥៦។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត  ក្រុមប្រឹក្សា អាជ្ញាធរក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង ៦ របស់សាលាខេត្ត និងក្រុមប្រឹក្សាសង្កាត់ផងដែរ។ ក្នុងនោះដែរក៏មានធ្វើការប្រកាសឯកឧត្តម  អ៊ឹង ហឿន ជាប្រធានក្រុមប្រឹក្សាខេត្ត ជំនួសឯកឧត្តមបណ្ឌិត នូ ផល្លា ដែលបានទទួលភារកិច្ចថ្មីនឹងប្រកាសបំពេញបន្ថែមនូវសមាជិកក្រុមប្រឹក្សាខេត្ត ចំនួន ២រូប រួមមានឯកឧត្តម មន ថេន  និង ឯកឧត្តម អ៊ាម ពុន  ជំនួសសមាជិក ក្រុមប្រឹក្សាខេត្ត២រូប ដែលបានទៅទទួលភារកិច្ចថ្មី។

បន្ទាប់ពីពិនិត្យកូរ៉ុមរបស់សមាជិកក្រុមប្រឹក្សាចូលរួម  អង្គប្រជុំបានពិនិត្យ ពិភាក្សា និងធ្វើអនុម័តទៅលើកំណត់ហេតុនៃកិច្ច ប្រជុំ សាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សា អាណត្តិទី២ និង របាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត  ព្រមទាំងការ ពិនិត្យ និង ការ លើកឡើងចំណុចមួយចំនួនរបស់សមាជិក្រុមប្រឹក្សាខេត្ត អំពីបញ្ហាការរំលោភបំពាន និង សាងសង់សំណង់នៅលើដី ចំណីផ្លូវ ប្រឡាយ ព្រម ទាំងបញ្ហាផ្លូវថ្នល់ និង បរិស្ថានក្នុងក្រុងផងដែរ ។

លោក លី សំរិទ្ធ ក៏បានធ្វើការអនុញ្ញាតដល់បណ្តាមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ នូវគ្រប់រាល់បញ្ហា ដែលសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥នេះ ឲ្យអស់ចម្ងល់ផងដែរ ។ លោក លី សំរិទ្ធ ក៏បានធ្វើការបំភ្លឺផងដែរ ដល់សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏ដូចជាការក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ មាន ការពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ផងដែរ ។ បញ្ហាការរំលោភដីចំណីផ្លូវនេះ អាជ្ញាធរខេត្ត បានមានចំណាត់ការ និង វិធានការដល់ អាជ្ញាធរក្រុង ស្រុក ធ្វើការអនុវត្តចំពោះសំណង់អាណាធិបតេយ្យ ដែលបានយកដីចំណីផ្លូវ និង ដី របស់រដ្ឋធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យមានផលប៉ះ ពាល់ដល់ការធ្វើចរាចរណ៍ទៅមក ។ 

លោកអភិបាលរងខេត្ត ក៏សំណូមពរ ឲ្យកម្លាំងសមត្ថកិច្ចនគរបាល និង កងកម្លាំងទាំងអស់ ធ្វើកិច្ចសហ ការគ្នា ត្រួតពិនិត្យឡើងវិញ រាល់ការធ្វើចរាចរណ៍របស់រថយន្តធំៗ ចំពោះអ្នក បើកបររថយន្តទាំងនោះ ទៅលើបញ្ហាសារធាតុញៀនក្នុង ខ្លួន ការដឹកជញ្ជូនដីធ្លាក់តាមដងផ្លូវ និង ធ្វើឲ្យខូចផ្លូវ បាត់នូវសោភណ្ឌភាពក្រុង រួម ទាំងគ្រប់គ្រងឲ្យបាននូវការដ្ឋានសំណង់ និង ធ្វើ ការលុបបំបាត់ឲ្យខាងតែបាន នូវចំណតរថយន្តអាណាធិបតេយ្យ និង គ្រប់រថយន្តធ្វើអាជីវកម្ម បានចុះក្នុងបញ្ជីធ្វើអាជីវកម្ម និង ការលក់ដូរនៅតាមចិញ្ជើមផ្លូវ និង កែងផ្លូវ  ហើយកត្តាសំខាន់នោះចំពោះបងប្អូនលក់សាំងដបនៅតាមដងផ្លូវ ដែលងាយបង្កឲ្យមានកើតនូវហានីភ័យទៀតផង ។

ឯកឧត្តម អ៊ឹង  ហឿន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥នេះ ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុតនិងកែលម្អភាពអសកម្មនានា​និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គឺជាកាលានុវត្តិភាពសំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អរួមមានគណនេយ្យភាពនីតិរដ្ឋតម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ការឆ្លើយតបនិងប្រសិទ្ធភាព ។ ឯកឧត្តមក៏សូម មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ ក្រុង ស្រុក គឺត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាដោះសា្រយចំពោះអ្នកដែលសាងសង់រំលោភយកដីចំណីផ្លូវនិងដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner