បុរសចំណាស់ម្នាក់មានជម្ងឺលើសឈាម បានងងឹតមុខដួលសន្លប់ ផ្អើលទាំងព្រឹក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ខំណៈដែលខ្លួនមានជម្ងឺលើសឈាម រើធ្វើទុក្ខងងឹតវិលមុខដួលសន្លប់បាត់មាត់ ក បង្កឲ្យក្រុមគ្រួសារ អ្នកជិតខាងផ្អើឆោឡោ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។​​ ជនរងគ្រោះឈ្មោះ ឯក ហ៊ង ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅ ផ្ទះកើតហេតុ មានស្រុកកំណើតភូមិពរែកពរះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ លើសឈាម ខណៈដែលនៅវេលាម៉ោងខាងលើ កើតមានអាការៈងងឹតវិលមុខដួល ដោយសារជម្ងឺរើធ្វើទុក្ខ សន្លប់បាត់មាត់ ក ។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានសាច់ញាតិ ហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner