ភ្ញៀវជាតិ និងអន្តរជាតិជាង២ម៉ឺននាក់ ចូលទស្សនាទូក-ង វែងជាងគេលើពិភពលោកដែលដាក់តាំងមុខវាលព្រះមេរុហ៍

អត្ថបទដោយ៖
Kien Sereyvuth

គណៈកម្មការផលិតទូក ដើម្បីបំបែកឯតទគ្គកម្មពិភពលោកបានបង្ហាញថា កំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគិតត្រឹមថ្ងៃទី២៩ វិច្ឆិកាម្សិលមិញនេះ មានការកើនឡើនក្នុងរយៈពេល៤ថ្ងៃនៃការដាក់តាំងបង្ហាញទូក-ង វែងជាងគេលើពិភលោករបស់កម្ពុជា។

ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គណៈកម្មាធិការផលិតទូក-ង ដើម្បីបំបែកឯកត្គមលើពិភពលោកបានឲ្យដឹងថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាមានការកើនឡើនគួរគត់សម្គាល់។ ជាពិសេសរយៈពេល៣ថ្ងៃនៃការដាក់តាំងបង្ហាញទូក-ង វែងជាងគេលើពិភលោករបស់កម្ពុជា មានភ្ញៀវជាតិអន្តរជាតិ ថ្នាក់ដឹកនាំមួយចំនួនមានស្លៀកពាក់បែប ប្រពៃណី និងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងសិល្បៈករ សិស្សានុសិស្ស យាយជីតាជី ព្រះសង្ឃ  បានចូលរួមទស្សនាប្រមាណជាង២ម៉ឺននាក់។

គួររម្លឹកថា បន្ទាប់ពីបណ្ដែតខ្លួនយ៉ាងស្រស់សង្ហានៅលើដងទន្លេមុខព្រះបរមរាជវាំងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាបានទស្សនាពីក្បូរក្បាច់រចនាដ៏វិចិត្រដែលកើតចេញពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់កូនខ្មែរពិតៗ ក្នុងកំឡុងនៃព្រះរាជពិធីបុណ្យអុំទូករួចមក កាលព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ទូក-ងវែងជាងគេលើពិភពលោកមានឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី » បានរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា ដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨។ គិតចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ គណៈកម្មាធិកាផលិតទូក-ងវែងជាងគេលើពិភពលោកបានបញ្ជា់ថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលរួមទស្សនាការដាក់តាំងបង្ហាញទូក-ង និងទិញវត្ថុអនុស្សាវរីយ៍ មានដូចជា អាវ កងដៃ បន្តោងសោរ បន្តោងខ្សែ ក ដែលឆ្លាក់រូបទូក-ង របស់កម្ពុជានោះ គិតត្រឹមថ្ងៃទី២៩ ម្សិលមិញនេះមានប្រាណជាង២ម៉ឺននាក់។

ក្នុងនាមប្រធានគណៈម្មាធិការលិតទូក-ង ឯកឧត្តម ស សុខា សូមអំពាវនាវ និងគោរពអញ្ជើញពុកម៉ែ បងប្អូនចូលរួមទស្សនារូបភាពនានា នៅទីតាំងបង្ហាញទូក-ង វែងជាងគេលើពិភពលោក នៅមុខវាលព្រះមេរុហ៍។ ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកទស្សនា និងផ្តិតយករូបភាពទូក-ង វែងជាងគេលើពិភពលោក ជារៀងរាល់ថ្ងៃ និងសូមបន្តការអញ្ជើញមកទស្សនាឲ្យបានច្រើនបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្តដល់គណៈកម្មការផលិត ក៏ដូចជាបានចូលរួមលើកតម្កើងកិត្យានុភាពនូវស្នាដៃរបស់កូនខ្មែរលើឆាកអន្តរជាតិ ឲ្យកាន់តែច្បាស់ថា កូនខ្មែរអាចធ្វើបានទូក-ងដ៏អស្ចារ្យ និងវែងជាងគេលើពិភពលោក។

សូមបញ្ជាក់ថា ការតាំងបង្ហាញទូក-ង វែងជាងគេ ជូនសាធារណជនបានទស្សនានេះ នៅមុខវាលព្រះមេរុហ៍ គឺនៅបន្តរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។ គួររម្លឹងផងដែរថា ទូក-ង ដែលមានប្រវែងវែងជាងគេនៅលើពិភពលោក ដែលផលិតបញ្ចប់ជាស្ថាពរ ដោយស្នាដៃកូនខ្មែរនៅខេត្តព្រៃវែងមានឈ្មោះថា “កម្ពោជិកបុត្តាខេមរាតរី” មានប្រវែងបណ្ដោយ ៨៧,៣ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់។ បន្ទាប់ពីបញ្ចប់ការដាក់តាំងបង្ហាញជូនទស្សនានៅខាងមុខវាលព្រះមេរុហ៍ រាជធានីភ្នំពេញនេះទៅ ទូក-ង វែងជាងគេលើពិភពលោកនេះ នឹងរំកិលខ្លួនទៅតាំងនៅខេត្តព្រៃវែងវិញដើម្បី ជាតំណាងឲ្យខេត្តព្រៃវែងទាំងមូល ដែលបានខិតខំកសាង និងផលិតទូក-ងនេះឡើង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner