ឯកអគ្គរដ្ឋទូតអាមេរិក Say Goodbye
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលចប់អាណ្ណត្តិលោកវីលៀមហាយថ៍ បាននិយាយជំរាបលាពលរដ្ឋខ្មែរ ជាចុងក្រោយក្នុងវីដេអូមួយដែលបានបញ្ចេញនៅថ្ងៃទី២៩វិច្ឆិកានេះ។ លោកវីលៀមហាយថ៍ បានបញ្ជាក់ថា សប្តាហ៍នេះ គឺជាសប្តាហ៍ចុងក្រោយរបស់លោក ដែលលោកនឹងត្រូវស្នាក់នៅតែពីរបីថ្ងៃទៀតទេ គឺនឹងត្រូវវិល ត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយ។ លោកវីលៀមហាយថ៍ បានថ្លែងថា លោកនៅតែនឹកឃើញកម្ពុជា និង ការងារនៅទីនេះ បើទោះបីជាបានវិលទៅសហរដ្ឋវិញក៏ដោយ។ លោកបានបញ្ជាក់ថា៣ឆ្នាំកន្លងមកនេះ គឺពិតជា អស្ចារ្យ សម្រាប់រូបលោក ។ លោកបានថ្លែងថាលោកជឿជាក់ថាទំនាក់ទំនងរវាងប្រជាជនអាមេរិកនិងកម្ពុជាមានភាពល្អប្រសើរឡើង។ លោកបានបញ្ជាក់ថាក្នុងអាណ្ណត្តិរបស់លោក លោកមានការរីករាយក្នុងការធ្វើទំនាក់ទំនងជាមួយនឹងប្រជាជន ខ្មែរ។ លោកបានបន្តថា ក្នុងអាណ្ណត្តិរបស់លោក កិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា មានផ្លែផ្កាជាច្រើន ក្នុងវិស័យផ្សេងៗដូចជាការការពារបរិស្ថាន ការការពារសុខភាព ការអភិវឌ្ឍន៍កសិកម្ម និងការពង្រីកពាណិជ្ជ កម្ម។ លោកបានថ្លែងសារភាពថាក្នុងអាណ្ណត្តិរបស់លោក ក៏មានការលំបាកខ្លះដែរ មិនមែនមានល្អទាំងអស់នោះ ទេ ប៉ុន្តែលោកថាយ៉ាងហោចណាស់ ការលំបាកមានភាពតិចជាង។ លោកបានថ្លែងថា ឆ្នាំកន្លងមក លោកមាន ការ កោតសរសើរយុវជនជំនាន់ក្រោយ ជាពិសេសចំពោះភាពវៃឆ្លាតរបស់ពួកគេ…និងលោកបន្តថា សេចក្តី សង្ឃឹម របស់លោកគឺប្រជាជនកម្ពុជាគ្រប់ជំនាន់ចេះការពារបរិស្ថាន ចេះការពារវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ កម្ពុជា និងសហការគ្នាដើម្បីកសាងប្រជាធិបតេយ្យ និងសេដ្ឋកិច្ចអោយកាន់តែរឹងមាំ។
ឯកអគ្គរដ្ឋទូតថ្មីអាមេរិកដែលនឹងមកជំនួសលោកវីលៀមហាយថ៍ នាពេលខាងមុខនេះ គឺលោក Patrick Murphy ដែលបំរើការជាមន្ត្រីក្រសួងការបរទេសអាមេរិកប្រមាណ២៥ឆ្នាំមកហើយ និងក៏ជាឧបការីរងរដ្ឋមន្ត្រីការបរទេស អាមេរិកនៃការិយាល័យអាស៊ីខាងកើតនិងកិច្ចការប៉ាស៊ីហ្វិកផងដែរ។