ផលិតផល STARBALM ប្ដេជ្ញាជួយអភិវឌ្ឍវិស័យកីឡាឆ្ពោះទៅរកឧត្តមភាពនៅឆាកអន្តរជាតិ

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិតផល STAR BALM មិនត្រឹមតែឧបត្ថម្ភវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់សុខភាពកីឡាករ កីឡាការិនី និងអ្នកលេងកីឡា។ ជាពិសេសនោះ បានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ និងបំផុសឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡា ដើម្បីសុខភាពផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ពៅ ហុក ប្រធានផ្នែកលក់ និងទីផ្សារផលិតផល STARBALM  ក្នុងកម្មវិធី Cambodian Football Award 2018 កាលពីចុងសប្ដាហ៍កន្លងទៅ។

លោកបន្តថា ក្រុមហ៊ុនដូនពេញម៉េតហ្វាម ជានិច្ចជាកាលតែងតែចូលរួម ឧបត្ថម្ភជាមួយសកម្មភាពកីឡាជាច្រើន ដូចជា ព្រឹត្តការណ៍កីឡាជាតិ ព្រឹត្តការណ៍ រត់ម៉ារ៉ាតុង ជាពិសេសកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ ជាដើម ។ ថ្មីៗនេះ ផលិតផល STARBALM បានឧបត្ថម្ភអត្តពលិក២រូប កីឡាករ ម៉ា វីរ៉ូ និងកីឡាការនី ហេង ម៉ីជូ ទៅចូលរួមព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅប្រទេស សិង្ហបុរី នាអំឡុងខែធ្នូខាងមុខនេះ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបពីទស្សនវិស័យជាច្រើន ដែលក្រុមហ៊ុនកំពុងរៀបចំគម្រោង ដើម្បីចូលរួម និងជំរុញការអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ផងដែរ។ សូមបញ្ជាក់ថា ផលិតផល STARBALM គឺជាផលិតផលមួយជួយព្យាបាលសាច់ដុំ និងសន្លាក់យ៉ាងស័ក្កិសិទ្ធ ហើយក៏ជាផលិតផលមួយដែលចូលរួមយ៉ាងសកម្ម ក្នុងការឧបត្ថម្ភគាំទ្រគ្រប់ព្រឹត្តិការណ៍កីឡានៅកម្ពុជាទៀតផង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner