អភិបាលថ្មីខេត្តត្បូងឃ្មុំឡើងកាន់តំណែង

អត្ថបទដោយ៖
Kien Sereyvuth

អភិបាលថ្មីខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ្ឌ បានឡើងកាន់តំណែងនៅថ្ងៃទី១៥វិច្ឆិកានេះក្នុងពិធីមួយដែល អញ្ជើញចូលរួមដោយសម្តេចក្រឡាហោមសខេង។ សម្តេចក្រឡាសខេង បានមានប្រសាសន៍ណែនាំដល់ អភិ បាលខេត្តថ្មី ត្រូវបន្តការងារស្នាដៃសមិទ្ធផលររបស់ អភិបាលខេត្តចាស់ ដោយចៀសវាងនូវការលុបបំបាត់ ចោល ។

លោកជាម ច័ន្ទសោភ័ណ្ឌ ត្រូវ ព្រះមហាក្សត្រ បានចេញព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំងអភិបាលថ្មីខេត្ត ត្បូង ឃ្មុំដើម្បីជំនួសអភិបាលចាស់ លោកលីឡេង។ ចំណែកលោក លី ឡេង ត្រូវបានតែងតាំងមុខតំណែងថ្មីជា នាយកខុទ្ទកាល័យ ឯកឧត្តម ស៊ឹម កា ដែលជាអនុប្រធានទី១ ព្រឹទ្ធសភា។ អភិបាលថ្មីខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ្ឌ បានឡើងធ្វើការប្តេជ្ញាចិត្តក្នុងការដឹកនាំខេត្តអោយទទួលបានជោគជ័យ ។

សម្ដេចក្រឡាហោម ស ខេង ក្នុងពិធី ប្រកាសតំណែងអភិបាលថ្មីខេត្តត្បូងឃ្មុំនេះផងដែរ បានណែនាំដល់ថ្នាក់ ដឹកនាំខេត្តថ្មីត្រូវគោរពច្បាប់ និងនិតិ វិធីនានា ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ជាមួយនឹងការខិតខំរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាជន ការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ និងការការពារធនធានធម្ម ជាតិនានា នៅក្នុងដែនដីគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner