ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជឿជាក់ថា ការជួសជុលផ្លូវជាតិលេខ៤៨ នឹងរួចរាល់មុនពិធីបុណ្យសមុទ្រ
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តកោះកុង៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ អមដំណើរដោយអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវជាតិលេខ៤៨ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាពិសេសសម្រាប់បុណ្យសមុទ្រខាងមុខ។