ចំនួនមនុស្សស្លាប់កើនដល់៣១នាក់ និង២២៨នាក់បាត់ខ្លួន ខណៈអំណាចភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ឆេះរាលដាលកាន់តែធ្ងន់
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ តួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់៣១នាក់ហើយ ក្រោយពេលសាកសពមនុស្ស៦នាក់ទៀតត្រូវបានគេរកឃើញ និង២២៨នាក់ទៀតកំពុងបាត់ខ្លួនខណៈភ្លើងឆេះព្រៃនៅតែបន្តគំរាមគំហែងយ៉ាងធ្ងន់នៅក្នុងរដ្ឋកាលីហ្វរញ៉ា ដោយវាបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់លើទីក្រុង ផារ៉ាដាយ នៅភាគខាងជើងរដ្ឋ។