កម្មករកម្មការិនីរោងចក្រ ហ្គ្រីន មីដូរ ឌីវេឡុបមេន ដួលសន្លប់៤០នាក់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរ ហ្គ្រីន មីដូរ ឌីវេឡុបមេន បានដួលសន្លប់តៗគ្នាចំនួន៤០នាក់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០ នាទីព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងរោងចក្រ ហ្គ្រីន មីដូរ ឌីវេឡុបមេន ចំណុចភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។