បច្ចុប្បន្ននេះបរិស្ថានគឺជាការងារមួយសំខាន់ណាស់ ទាក់ទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជនទាំងមូល
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងពត៏មាន បានមានប្រសាសន៏ថា បច្ចុប្បន្ននេះបរិស្ថានគឺជាការងារមួយសំខាន់ណាស់ ទាក់ទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជនទាំងមូល ពិសេសបញ្ហាថង់ប្លាស្ទិកព្រោះថង់ប្លាស្ទិក ត្រូវការពេលវេលារាប់រយឆ្នាំទើបរលាយ ហើយសារធាតុរបស់វាបានហូរចូលទៅក្នុងដី ម្ហូបអាហារ បន្លែផ្លែឈើ ដែលយើងទទួលទានរាល់ថ្ងៃ ហូរចូលទៅក្នុងទឹក ដែលយើងយកទឹកមកពិសាររាល់ថ្ងៃក៏មានដែរ។
នេះជាការលើកឡើង របស់ឯកឧត្តមខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ជូនដល់ជ័យលាភីក្នុងការប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថាន ពានរង្វាន់អប្សរាឆ្នាំ២០១៨ រៀបចំឡើងដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ក្រោមប្រធានបទៈ ការអភិរក្សជីវចម្រុះ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំដោយស្ថានីយ៏វិទ្យុ និងទូរទស្សន៏អប្សរា សហការជាមួយក្រសួងបរិស្ថាន និងក្រសួងពត៏មាន នៅអាគារខេមរានី ទីស្នាក់ការសហភាពសហពន្ធ័យុវជនកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងែទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្លាស្ទិកមួយចំនួនទៀតហូរតាមទឹកចូលទៅក្នុងសមុទ្រ ដែលមានប៉ាន់ប្រមាណថាក្នុងរយះពេល១០០ឆ្នាំទៀត យើងត្រូវមានពិភពថ្មីមួយ ឬទ្វីបថ្មីមួយធ្វើអំពីសំរាមប្លាស្ទិកនេះ។ បើសិនយើងមិនគិតទេទៅថ្ងៃមុខ ថង់ប្លាស្ទិកនៅក្នុងសមុទ្រនឹងមានចំនួនច្រើនជាងត្រី ដែលមាននៅក្នុងសមុទ្រសព្វថ្ងៃ។ ឯកឧត្តម ខៀវកាញារីទ្ធ បានលើកឡើងដែរថា សារធាតុប្លាស្ទិក ដែលចូលក្នុងខ្លួនយើងរាល់ពេល វានិងបង្កជម្ងឹប្លែកៗដូចជាជម្ងឺមហារីក និងជម្ងឹសរសៃឈាមជាដើម ហើយបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមគិតគូរពីបញ្ហាបរិស្ថាន និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ផមន្រ្តីក្រសួងពត៏មាន ក៏បានសំដែងការរីករាយ ដោយមើលឃើញពីការយល់ដឹងខ្ពស់ របស់ស្ថានីយ៏វិទ្យុនិងទូរទស្សន៍អប្សរា សហការជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន និងផលិតករវ័យក្មេង ដែលផលិតបាន នូវវីដេអូខ្លី ដែលមានខ្លឹមសារអប់រំប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ផយើង មានការយល់ដឺងអំពីគ្រោះថ្នាក់ បណ្តាលមកពីប្លាស្ទិក ហើយជួយឲ្យពួកគាត់ចេះរក្សាទុកថង់ប្លាស្ទិកឲ្យបានត្រឹមត្រូវផងដែរ។
តាមរបាយការណ៏របស់ លោក ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុនិងទូរទស្សន៏អប្សរាបានឲ្យដឹងថាកម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថានពានរង្វាន់អប្សរាឆ្នាំ២០១៨នេះ ដំណើរការទៅបានអាស្រ័យដោយមានកិច្ចសហការល្អជាមួយក្រសួងបរិស្ថាន ក្រសួងពត័មាន ពីអង្គការជាតិ អន្តរជាតិ និងពីបណ្តាក្រុមហ៊ុនមួយចំនួនផងដែរ។
ការប្រឡងវីដេអូខ្នាតខ្លីនេះនេះគឺ មានបេក្ខជន ជាយុវជន យុវនារីជាច្រើនបានដាក់ពាក្យ ចូលរួមប្រកួត ចំនួន៣៥ ក្រុមហើយឆ្លងកាត់វគ្គជម្រុះមានតែ២១ក្រុម ហើយបានបានឈានជើងចូលវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ហើយជាលទ្ធផលកម្មវិធីជ្រើសរើសបានចំនួន៤ក្រុម តាមរយះការវាយតម្លៃរបស់គណកម្មការ៣រូប មកពីក្រសួងបរិស្ថាន ក្រសួងតព័ត៌មាន និងផលិតករឯករាជ្យ និងទទួលបានពិន្ទុបន្ថែមពីការចូលទស្សនា និងគាំទ្រ like និង view តាមរយៈ Facebook Page: អប្សរាសង់ត្រាល់apsaracentral ។
អ្នកឈ្នះការប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថាន ពានរង្វាន់អប្សរា ឆ្នាំ២០១៨ ជ័យលាភីលេខ១បានទៅលើ ភិក្ខុ អេន បញ្ញា និពន្ឋរឿង«ដៃរបស់ខ្ញុំ» គឹទទួលបានពាន១ បណ្ណ័សសើរ១ និងថវិការ៥លានរៀល ជ័យលាភីលេខ២បានទៅលើក្រុម លោក បូ ភក្ត្រា «រឿងភ្លើងសំរាម»ដោយទទួលបានបណ្ណ័សរសើរ១ ថវិការ៣លានរៀល ជ័យលាភីលេខ៣បានទៅលើក្រុម លោក មៃ លីអ៊ាង «រឿងក្រោមមឹឃតែមួយ» ដោយទទួលបានបណ្ណ័សរសើរ១ ថវិការ២លានរៀល និងជ័យលាភីលេខ៤ បានទៅលើក្រុមលោកម៉ើត អះម៉ាត់ និពន្ឋ«រឿងបរិស្ថាន» ដោយទទួលបានបណ្ណ័សរសើរ១និងថវការ១លានរៀល ហើយចំពោះក្រុមផ្សេងៗ ដែលមិនបានជាប់ចំណាត់ថ្នាក់ក៏ទទួលបានប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៏មួយចំនួនផងដែរ៕