ឃាត់ខ្លួនជនសង្ស័យ៥ក្នុងករណី៣ផ្សេងគ្នា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ លោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ថា កម្លាំងនគរបាលរបស់លោក បានដេញតាមបង្ក្រាបបានក្រុមជនសង្ស័យ៣ដែលធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ តែពុំទាន់បានសម្រេច និង២នាក់ផ្សេងទៀតរក្សាទុកថ្នាំញៀន និងមានដាវដាវសាំម៉ូរ៉ៃជាប់នឹងខ្លួន ដែលសរុបចំនួន៥នាក់ ត្រូវបានតាមស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនជាក់ស្ដែងជាបន្តបន្ទាប់ ដោយដកហូតបានដាវ១ដើម ថ្នាំញៀន ម៉ូតូ៣គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។