សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆែកឆេររកឃើញដែកកែច្នៃសម្រាប់កាច់សោកម៉ូតូ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនក្រោយរកឃើញមានដែកកែច្នៃសម្រាប់កាច់សោកម៉ូតូជាប់ខ្លួន។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះនៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង០១និង៣០នាទី នៅចំណុចតាមផ្លូវណតប្រ៊ីដ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។