ឃាត់ខ្លួនស្រ្តី១៣នាក់ស៊ីឈ្នួលពពោះ លក់បន្តអោយជនបរទេស ដែលជាអំពើខុសច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលពាក់ព័ន្ធករណី​ស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់ ក្នុងនោះមានស្រ្តីដែលពោះកំពុងមានទម្ងន់១១នាក់  និងប្រុស២នាក់ ហើយ២នាក់ផ្សេងទៀតជាចុងភៅ ដែលទីតាំងខាងលើនេះ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថា​ មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner