បណ្តាមេដឹកនាំស្ថាប័នអន្តរជាតិសំខាន់ៗជួបប្រជុំពិភាក្សាអំពីហានិភ័យសេដ្ឋកិច្ចពិភពលោក

ចិន៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង និងបណ្តាមេដឹកនាំស្ថាប័នអន្តរជាតិបានជួបប្រជុំ អំឡុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាតុមូលជាមួយគ្នាកាលពីម្សិលមិញ។ មានកង្វល់ជាច្រើន ចាប់តាំងពីកើតមានភាពតានតឹងពាណិជ្ជកម្ម ចេះតែក្តៅកគុក ខណៈដែលលក្ខខណ្ឌរូបិយវត្ថុពិភពលោកកាន់តែរឹតត្បិត។ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បានប៉ានស្មានថា ភាពរីកចម្រើនសេដ្ឋកិច្ចរបស់ចិនអាចនឹងធ្លាក់ចុះ ដល់៦,២ភាគរយ នៅឆ្នាំក្រោយ ដោយសារតែរបបគាំពារនិយម។ លោកស្រីបន្តថា ពិភពលោកកំពុងត្រូវបានគ្របដណ្តប់ជិត ដោយស្រមោលដ៏ធំមួយ។ ជាមួយគ្នាដែរ លោក Jim Yong Kim ប្រធានធនាគារពិភពលោកបានស្នើដល់ប្រទេសទាំងអស់ត្រូវធានាឲ្យប្រាកដពីរូបិយវត្ថុ ព្រមទាំងគិតគូរផ្តោតលើការកាត់បន្ថយភាពឈឺចាប់។ លោកថា «ពួកយើងគិតថា ពិតជាមាសារៈសំខាន់ណាស់ សម្រាប់គ្រប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវផ្តោតលើការវិនិយោគ ក្នុងវិស័យធនធានមនុស្ស។ ជាទីបញ្ចប់ ប្រទេសទាំងអស់គួរផ្តោតលើការបង្កើតលក្ខខណ្ឌផ្សេងៗ ដូច្នេះពួកគេអាចជំរុញកាន់តែខ្លាំង ក្នុងការផ្តល់ហិរញ្ញវត្ថុផ្នែកឯកជន សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នាដែរ អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកវិញ Roberto Azevedo បានថ្លែងរម្លឹកពីគោលនយោបាយដំឡើងពន្ធថ្មីៗ ដែលត្រូវបានប្រកាស នៅឆ្នាំនេះ បានបំបិទលុយរាប់រយពាន់លានដុល្លារអាមេរិក ក្នុងពាណិជ្ជកម្មរួចទៅហើយ។ លោកថា ភាពតានតឹងចេះតែបន្តកើតមាន សមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើន ស្ថិតក្នុងសហគមអាជីវកម្មនេះ ជុំវិញពិភពលោក កំពុងចាប់ផ្តើមពិភាក្សាគ្នាកាន់តែខ្លាំងពីបញ្ហាពាណិជ្ជកម្ម និងប្រព័ន្ធពាណិជ្ជកម្មលក្ខណពហុតោភាគី។ ចិនប្រាកដណាស់ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំងនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner