ក្រសួងធនធានទឹកជួនដំណឹងអាកាសធាតុចុះត្រជាក់

អត្ថបទដោយ៖
Kien Sereyvuth

 ក្រសួងធនធានទឹកនិងឧតុនិយម បានជួនដំណឹងថាអាកាសធាតុចុះត្រជាក់ខុសធម្មតា បានចាប់ផ្តើមនៅក្នុង ខេត្តយ៉ាងហោចចំនួន៥នាភាគឧត្តរនិងឥសានកម្ពុជា។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម សីតុណ្ហ ភាពត្រជាក់ខុសធម្មតា នឹងមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៨ ក្នុងរង្វង់សីតុណ្ហ ភាពពី១៩អង្សារសេ ទៅ២១អង្សារសេ ។ យោងតាមសេចក្ដី ជូនដំណឹងថ្ងៃទី៣១តុលានេះ មូលហេតុនៃការ ទទួលបានសីតុណ្ហភាពត្រជាក់ គឺដោយសារកម្ពុជាកំពុងរងឥទ្ធិពលពីខ្យល់ដែលបោកបក់មកពី ទិសខាងកើត របស់សមុទ្រ ចិនខាងត្បូង។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃ ដែលមានការប្រែប្រួលអាកាសធាតុចុះត្រជាក់នោះរួមមាន ខេត្ដរតនគីរី…ខេត្ដមណ្ឌលគីរី ខេត្ដព្រះវិហារ ខេត្ដឧត្ដរ មានជ័យនិង ខេត្ដស្ទឹងត្រែង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner