កងទ័ពមួកខៀវ២១៦នាក់ របស់កម្ពុជាត្រៀមចាកចេញថ្ងៃ២ វិច្ឆិកា ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

 

ក្រសួងការពារជាតិកម្ពុជា គ្រោងនឹងបញ្ជូនកម្លាំងកងទ័ពមួកខៀវ២១៦នាក់ដើម្បីបំពេញបេសកកម្មនៅអាហ្វ្រិក កណ្តាលរយៈពេលមួយឆ្នាំ ជំនួសកងកម្លាំងចាស់ដែលនឹងវិលត្រឡប់មកវិញនាពេលឆាប់ៗខាងមុខនេះ។ កង កម្លាំងវិស្វកម្ម២១៦នាក់នោះ នឹងត្រូវចាកចេញពីកម្ពុជា នាព្រឹកថ្ងៃទី០២ វិច្ឆិកាខាងមុខនេះហើយ។ ក្រុមកម្លាំង វិស្វកម្មថ្មីនេះ គឺជាក្រុមដែលទើបនឹងបញ្ចប់ការហ្វឹកហ្វឺនយុទ្ធសាស្ត្រថ្មីៗកន្លងមកនេះ រាប់ទាំងការហ្វឹកហ្វឺនលើ លំហាត់បាញ់គ្រាប់ពិតផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ពិធីជូនដំណើរកង វិស្វកម្មទាំង២១៦នាក់ នឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
  កម្ពុជាក្នុងជំនាន់អតីតកាល មិនធ្លាប់មានការបញ្ជួនកងទ័ពចេញបំរើក្រោមឆ័ត្រអង្គការសហប្រជាជាតិដូចបច្ចុ ប្បន្ននេះទេ។ កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះទេ ដែលមានទំនាក់ទំនងល្អលើពិ ភពលោកដែលទទួលស្គាល់ភាពវិវត្តន៍ល្អទៅមុខរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ក្នុង ដំណើរទស្សនកិច្ចទៅកាន់អង្គការសហប្រជាជាតិកាលពីចុងខែកញ្ញាកន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍នៅចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែ័ររ៉េស អំពី ការត្រៀមបន្ថែមទៀតរបស់កម្ពុជាដើម្បីចូលរួមក្នុងបេសកកម្មស្វែងរកសន្តិភាពតាមបណ្តាប្រទេសនានាលើ សកលលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ក្នុងប្រសាសន៍សំណេះសំណាលមួយជាមួយកម្មករថ្ងៃ ទី៣១តុលានេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកការបញ្ជួនកម្លាំងកងទ័ពមួកខៀវរបស់កម្ពុជានេះ ថែមទៀត។
កម្ពុជាចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន បានបញ្ជូនកងកម្លាំងមួកខៀវទៅបំពេញ បេសកកម្មនៅក្រៅប្រ ទេស មានចំនួន៥ពាន់៥៧១នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់ ផងដែរ។ ប្រទេសដែលកម្ពុជា បាន បញ្ជូនកងទ័ពមួកខៀវទៅនោះ មានដូចជានៅប្រទេសអាហ្រ្វិកកណ្តាល…ស៊ូដង់ … ស៊ូដងខាងត្បូង …ស៊ីរី… ឆាត … លីបង់ …សាយប្រឺស និងម៉ាលី។ កម្លាំងមួកខៀវរបស់កម្ពុជា រហូតមកទល់ពេលនេះបានបាត់បង់ជីវិត ចំនួន៩ នាក់ និង១១នាក់ដទៃទៀតបានរងរបួស ក្នុងបេសកកម្មរក្សាសន្តិ ភាពនៅក្រៅប្រទេសនេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner