ស.ស.យ.ក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រកាសរៀបចំសន្និបាតប្រចាំឆ្នាំ២០១៨ រួមគ្នា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងាររៀបចំសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្តនេះ នឹងរៀបចំសន្និបាតរួមគ្នាប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី០៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅសណ្ឋាគារ ហួង សាន ទល់មុខស្ថានទូតអូស្រ្តាលី រាជធានីភ្នំពេញ។ សេចក្តីប្រកាស បានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី៣ វិច្ឆិកា លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកនេះ។ ចំណែកឯព្រឹកថ្ងៃទី៤ វិច្ឆិកា លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទផងដែរ។

សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ផងដែរថា សន្និបាតនេះ រៀបចំក្នុងគោលបំណងសំខាន់៣ រួមមាន៖
ទី១) ដើម្បីបូកសរុប វាយតម្លៃការងារប្រចាំឆ្នាំ២០១៨ ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងលើកទិសដៅ បន្តអនុវត្តក្នុងឆ្នាំ២០១៩ខាងមុខ។
ទី២) ដើម្បីបង្កើនទំនាក់ទំនងរវាងសហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្ត និង

ទី៣) ដើម្បីផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នា ឆ្ពោះទៅសម្រេចគោលដៅបម្រើប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិ ស្របតាមពាក្យស្លោកថា “ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ”។

សន្និបាតនេះ មានការអញ្ជើញចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្ត និងភ្ញៀវកិត្តិយសនានា ជាង២៥០នាក់។ នេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១ បានរៀបចំនៅខេត្តព្រះសីហនុ ដើមខែធ្នូ ឆ្នាំ២០១៧៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner