នគរបាលប៉ុស្ដិ៍អូរបែកក្អម ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ  ៖  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក  ហួរ  ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ  បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦  ខែមិថុនា  ឆ្នាំ ២០២០នេះ  ។

      ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ  ទៀង ហាវ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅសង្កាត់ស្ទឹងមានេជ័យ ខណ្ឌមានជ័យ , ទី២-ឈ្មោះ  អ៊ុន គឹមអឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅមិនពិតប្រាកដ , និងទី៣-ឈ្មោះ  នូ វិជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិរលួស ឃុំរលួស ស្រុកគងពិសី ខេត្តកំបង់ស្ពឺ (ដកហូតក្រាម០២កូនថង់ធំ , ជញ្ចីងថ្លឹង០១ , ទូរសព្ទ័ដៃ០២គ្រឿង) ។

     បច្ចុប្បន្ននេះ  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ដោយ  ៖  ភារ៉ា  និងប៊ុនធី

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner