«រត់ដើម្បីបរិស្ថាន»ប្រមូលថវិកា៦០លានរៀលកសាងបង្គន់

អត្ថបទដោយ៖
Kien Sereyvuth

សកម្មភាពក្នុងកម្មវិធី«រត់ដើម្បីបរិស្ថាន» បានប្រមូលថវិកាចំនួន៦០លានរៀលពីអ្នកចូលរួមដើម្បីកសាងបង្គន់ អនាម័យតាមកន្លែងខ្វះខាតនៅរាជធានីនិងតាមបណ្តាខេត្តនានា។ កម្មវិធីរត់ដើម្បីបរិស្ថាន ត្រូវបានរៀបចំធ្វើ ឡើងចំនួន៣លើករួចមកហើយ។ សកម្មភាពលើកទី១ គឺថវិកាដែលប្រមូលបានពីសកម្មភាពនេះ បានយកទៅ ប្រើប្រាស់ក្នុង​ប្រយោជន៍ចូលរួមដាំដើមឈើ។ ចំណែកកម្មវិធីរត់ដើម្បីបរិស្ថានលើកទី២ ថវិកាដែលប្រមូលបាន ត្រូវគេប្រើប្រាស់ទិញធុងសំរាមចែក ជូនដល់សាលារៀនមួយចំនួននិងសកម្មភាពលើកទី៣កាលពីថ្ងៃទី២៨តុលា កន្លងមកនេះ ថវិកាដែលប្រមូលបាន ត្រូវបានប្រើប្រាស់សម្រាប់ការកសាងបង្គន់អនាម័យ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner