ល្បែងអនឡាញខុសច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ ផ្ទះលេខ១៤៥ តាមបណ្តោយផ្លូវលេខ105R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលបើកលេងល្បែងអនឡាញខុសច្បាប់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សចំនួន១២នាក់ និងវត្ថុតាងជាច្រើន ។

ពលរដ្ឋនៅជាប់ទីតាំងមួយនេះ ថ្លែងប្រាប់ថា ទីតាំងមួយនេះ ធ្លាប់បង្ក្រាបជាច្រើនដងរួចមកហើយ ហើយប្រមូលផ្តុំសុទ្ធតែក្មេងៗជក់ថ្នាំញៀន។ ពលរដ្ឋ បានអបអរសាទរ ចំពោះការបង្ក្រាបនេះ តែសង្ឃឹមថា ទីតាំងមួយនេះ នឹងមិនបើកលេងឡើងវិញ នោះទេ ។

ប្រភពព័ត៌មាន បញ្ជាក់ថា ទីតាំងនេះ ពីមុនមានដាក់ផ្លាក «CH Net» តែឥឡូវបានដកចេញវិញហើយ តែខាងក្នុងផ្ទះ នៅតែបង្កប់ល្បែងស៊ីសងខុសច្បាប់ ដដែល ទើបសមត្ថកិច្ចបង្ក្រាប់នៅពេលនេះ៕ ដោយ ៖ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner