ទីបំផុតដឹងពីស្ថានភាពស្លាប់រស់នៃអ្នកដំណើរទាំងអស់នៅលើយន្តហោះឥណ្ឌូណេស៊ី ដែលធ្លាក់ក្នុងសមុទ្រព្រឹកមិញហើយ
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌូណេសុី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលស្ថិតក្នុងជើងហោះហើរ JT-610 និងបានធ្លាក់បន្ទាប់ពីចេញដំណើរបានប្រហែល ១៣ នាទី នៅថ្ងៃទី ២៩ ខែតុលា ព្រឹកមិញនេះ ឥឡូវដឹងស្ថានភាពរបស់អ្នកដំណើរទាំងអស់ហើយ។

បើតាមអ្នកនាំពាក្យអង្គភាព BASARNAS ដែលជាទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិឥណ្ឌូនេស៊ី បានឱ្យដឹងថា ឧបទ្ទវហេតុដ៏គួរឱុ្យរន្ធត់ខាងលើបានបណ្តាលឱ្យមនុស្សនៅក្នុងនោះស្លាប់ទាំងអស់ ដោយមានមន្ត្រីរដ្ឋាភិបាលចំនួន ២០ រូបផងដែរ។ ទោះយ៉ាងណា តួលេខពីប្រភពព័ត៌មានអន្តរជាតិខ្លះបានផ្សាយថាចំនួនសរុប ១៨៨ ខណៈប្រភពខ្លះទៀតបញ្ជាក់ថា ១៨៩។