គណ:ប្រតិភូបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញមកទស្សនកិច្ចការងារនៅលើទឹកដីខេត្តសៀមរាបរយ:ពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៧-28 ខែតុលា ឆ្នាំ២០១៨នេះ
អត្ថបទដោយ៖
Kien Sereyvuth
សៀមរាប៖ គណ:ប្រតិភូបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញមកទស្សនកិច្ចការងារនៅលើទឹកដីខេត្តសៀមរាបរយ:ពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៧-28 ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីអនុវត្តតាមផែនការផ្លាស់ប្តូរគណ:ប្រតិភូ រវាងបក្សកុម្មុយនីស្តវៀតណាម ជាមួយគណ:បក្សប្រជាជនកម្ពុជា គណ:ប្រតិភូបក្សកុម្មុយនីស្តវៀតណាម មួយក្រុមមានសមាជិក ១២ រូប ដែលដឹកនាំដោយលោកជំទាវ គ្រឿង ធិម៉ាយ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណ:ចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងដើម្បីរិតចំណងសាមគ្គីភាព នឹងផ្លាស់ប្តូរបទពិសោធន៏ការងារគ្នាទៅវិញទៅមកក្នុងកិច្ចសំណេះសំណាលពិភាក្សានៅឯមន្ទីរបក្សខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅនោះ។