ផ្លូវរថភ្លើងវ័យចំណាស់មួយកន្លែងនៅវៀតណាមកំពុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយម
អត្ថបទដោយ៖
Kien Sereyvuth
វៀតណាម៖ ផ្លូវរថភ្លើងចំណាស់មួយបន្សល់តាំងពីជំនាន់បារាំងបានក្លាយទៅជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលចង់ថត selfie និងជាកន្លែងដែលគេនិយមញ៉ាំកាហ្វេ និងភេសជ្ជៈផ្សេងៗ នេះបើតាមការចេញផ្សាយរបស់ scmp កាលពីចុងសប្តាហ៍ទៅ។
ស្ថិតចំកណ្ដាលទីក្រុងហាណូយ ជាតំបន់ដ៏មមាញឹក ជាមួយនឹងភាពរញ៉េរញ៉ៃ តំបន់នោះត្រូវបានគេជឿថា មានទស្សនីយភាពដ៏ល្អឥតខ្ចោះសម្រាប់ការថតរូប។