គណៈបញ្ចារការឯកភាពខណ្ឌច្បារអំពៅ នៅតែបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានរបស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព នៅវេលាម៉ោង​១៩:០០ នៅថ្ងៃសុក្រ ទី២៦  ខែ​តុលា ឆ្នាំ​២០១៨ កម្លាំងចម្រុះ នៃគណៈបញ្ជារការឯកភាពខណ្ឌច្បារអំពៅបានដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ នៅមុខវិហារចិន ហួរ ម៉េង​ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាន​នគរបាលខណ្ឌ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ ​មន្ត្រី​ និងកម្លាំងសន្តិសុខខណ្ឌ សរុបទាំងអស់ចំនួន​៤១នាក់​។
      ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ​ខាងលើនេះ កម្លាំងគណៈបញ្ចារការឯកភាពខណ្ឌ បានធ្វើការឃាត់​រថយន្តបានចំនួនសរុប០៥ គ្រឿង និងម៉ូតូសរុបចំនួន​ ១១០ គ្រឿង ដោយបានអប់រំធ្វើកិច្ចសន្យា​ ២១គ្រឿងរួចក៏ឲ្យត្រឡប់ទៅវិញ ដោយមិនអាវុធជាតិផ្ទុះ ឬចរាចរណ៍គ្រឿងញៀនឆ្លងកាត់នោះឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner