អាជ្ញាធរសុខាភិបាលឥណ្ឌារាយការណ៍ថា ការឆ្លងវីរុស Zika បន្តកើនឡើងដល់១៤០ករណីហើយ

ឥណ្ឌា៖ មន្រ្តីសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ការរីករាលដាលនៃវីរុស ហ្ស៊ីកា បានកើនដល់ចំនួន ១៤០ករណី ហើយមកទល់ពេលនេះនៅរដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគខាងលិចប្រទេសឥណ្ឌា។ បើតាមមន្រ្តីសុខាភិបាលឥណ្ឌា បច្ចុប្បន្នពេលនេះ ចំនួនករណីឆ្លងវីរុស ហ្ស៊ីកា នៅក្នុងរដ្ឋរ៉ាចាស្ថាន កំពុងឈរនៅត្រឹម១៤០ករណី ដោយជាចម្បងបានកើតមានឡើងនៅទីក្រុង ចៃភើ ហើយអ្នកជំងឺភាគច្រើនជាពលករចំណាកស្រុក។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជូនក្រុមការងារពិសេសទៅកាន់រដ្ឋភាគខាងលិចនេះ ដើម្បីរៀបចំការតាមដានស្ថានការណ៍ជាប្រចាំនៅក្នុងរដ្ឋ និងត្រៀមចាត់វិធានការនានាដែលចាំបាច់។ សូមបញ្ជាក់ថា នេះគឺជាការផ្ទុះករណីវីរុស ហ្ស៊ីកា លើកទីបីហើយ នៅក្នុងប្រទេសឥណ្ឌាគិតចាប់តាំងពីខែមករា ឆ្នាំ២០១៧ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner