រដ្ឋាភិបាលស្វីសប្រកាសផ្ដល់ថវិកាចំនួន១២លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធរបុប្ផាបន្តទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជាឯកឧត្តម Ivo Siebber បានអះអាងថា រដ្ឋាភិបាលស្វីសបានប្រកាសផ្ដល់ជំនួយចំនួន១២លានដុល្លារសហរដ្ឋអាម៉េរិកដល់កម្ពុជា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធរបុប្ផា។ ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតនេះ ធ្វើឡើងនាឱកាសដែលឯកត្តមបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ។ ឯកឧត្តម Ivo Siebber បានថ្លែងឲ្យដឹងថា នៅរយៈពេល៣ឆ្នាំខាងមុខនេះ ពោលចាប់ពីឆ្នាំ២០១៩-២០២១ រដ្ឋាភិបាលប្រទេសស្វីស នឹងបន្ដផ្ដល់ថវិកាប្រមាណ១២លានដុល្លារ សម្រាប់បន្ដដំណើរការមន្ទីរពេទ្យគន្ធរបុប្ផា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner