ខេត្តកណ្តាលនិងបាត់ដំបងរៀបចំអុំទូក

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្ដាល និងខេត្តបាត់ដំបង បានរៀបចំធ្វើពិធីអុំទូកក្នុងថ្ងៃតែមួយ តាមខេត្តរៀងៗខ្លួននៅថ្ងៃទី២៣និង២៤ តុលា។ ពិធីបុណ្យអុំទូកនៅខេត្តកណ្ដាល នឹងធ្វើនៅទន្លេបាសាក់ ក្រុងតាខ្មៅ…ចំណែកខេត្តបាត់ដំបងនឹងធ្វើនៅ តាមដងស្ទឹងសង្កែនៃក្រុងបាត់ដំបង។

នៅក្នុងខេត្តទាំង២ គឺខេត្តកណ្តាលនិងខេត្តបាត់ដំបង ការរៀបចំសម្ផស្សក្រុងជាមួយការតាក់តែងលំអសោភ័ណ ភាព ត្រូវគេឃើញថា បានធ្វើរួចរាល់នៅមួយថ្ងៃមុនពិធីអុំទូកជាមួយស្តង់នៃក្រុមគ្រូពេទ្យចល័ត…ការតាំងលំអ ភ្លើងតាមផ្លូវ និងការដាក់នូវវេទិកាកិត្តិយសផងដែរ។ ក្រៅពីនោះ ស្តង់ជាច្រើនសំរាប់លក់ផលិតផលទំនិញក៍ បានដាក់តាំងលក់ជាបណ្តើរៗហើយដែរ។

 ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែងប្រព្រឹត្តទៅជាផ្លូវការរយៈពេល ៣ថ្ងៃនៅ រាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី១៤ កើត ដល់ថ្ងៃ១ រោច ខែកត្តិក ដោយមានបណ្ដែតប្រទីបនៅពេលយប់ នៅ តាមបណ្តោយដងទន្លេចតុមុខ នៃព្រះបរមរាជវាំង។ បុណ្យអុំទូកគឺជាបុណ្យមួយដែលរំលឹក ដល់ការដឹងគុណព្រះ គង្គារ និងរំលឹកដល់ភាពរុងរឿងនៃកងទ័ពជើងទឹកខ្មែរ ក្នុងសម័យអង្គរ ដឹកនាំដោយ ព្រះបាទជ័យវរ្ម័នទី៧ ពេលព្រះអង្គ បានចេញធ្វើសង្គ្រាមជើងទឹកដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវនៅគ្រិស្ដសករាជ១១៧៧ ដល់ឆ្នាំ១១៨១ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner