ក្រសួងមហាផ្ទៃនិងគណៈកម្មការទី៤រដ្ឋសភាជួបគ្នា
អត្ថបទដោយ៖
Kien Sereyvuth
មន្ត្រីនិតិប្រតិបត្តិនិងនិតិបញ្ញត្តិក្នុងស្ថាប័នពាក់ព័ន្ធកិច្ចការក្រសួងមហាផ្ទៃ បានជួបពិភាក្សានៅថ្ងៃទី១៨តុលានេះ ដើម្បីរៀបចំកិច្ចការងារដើម្បីការស៊ីសង្វាក់គ្នាក្នុងកិច្ចការពាររក្សាសន្តិសុខនិងបង្ក្រាបបទល្មើសដើម្បីការពារសុខ សុវត្ថិភាពប្រជាពលរដ្ឋទូទាំងប្រទេស។ ការពិភាក្សារវាងស្ថាប័នក្រសួងមហាផ្ទៃ និងគណៈកម្មការទី៤របស់ស្ថា ប័នរដ្ឋសភា បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីស្តីទីសម្តេច ក្រឡាហោមសខេង។