កម្ពុជាយើងទទួលបានមេដាយមាស៣ មេដាយប្រាក់២ ដូច្នេះយើងទទួលបានលេខ១ ក្នុងស្នាដៃឆ្នើមទូទាំងពិភពលោក
អត្ថបទដោយ៖
Kien Sereyvuth
តាមការបញ្ជាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជា វង ចន្ថា បានឲ្យដឹងថា អត្តពលិកប៉េតង់កម្ពុជា ដណ្តើមបានមេដាយ២បន្ថែមទៀត ក្នងនោះមាស១ ប្រាក់១ បន្ទាប់ពី កីឡាការិនី ហើយនេះជាមេដាយមាសទី២ បន្ទាប់ពីកីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស លើវិញ្ញាសារវាយគូនារី និងកីឡាការិនី អ៊ុន ស្រីយ៉ា ដណ្តើមបានមរដាយមាស លើវិញ្ញាសាឯកត្តជន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Trophee L’Equipe លើកទី២នេះ គឺជាការប្រកួតកីឡា ប៉េតង់កម្រិតខ្ពស់មួយ ដែលអ្នកចូលរួមចាត់ទុកជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារ កីឡាករ-កីឡាការិនីចូលរួមសុទ្ធតែត្រូវបានជ្រើសរើសពីប្រទេសខ្លាំងៗ ដែលធ្លាប់មានប្រវត្តិឈ្នះមេដាយមាសពិភពលោក។ ជាក់ស្ដែងប្រទេសប្រចាំតំបន់អាស៊ី ត្រូវបានម្ចាស់ផ្ទះបារាំង អញ្ជើញចូលរួម គឺមានតែកម្ពុជា និងថៃប៉ុណ្ណោះ៕