សមាគម សហភាពយន្តនៃកម្ពុជា ផលិតខ្សែ ភាពយន្តអប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

អត្ថបទដោយ៖
Kien Sereyvuth

នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្ត ខ្លីចំនួនបី អប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ។
ខ្សែភាពយន្ត ខ្លីចំនួនបីដែលត្រូវថតរួមមាន
១. រឿងព្រោះតែអូន
២. រឿងមហាវិថីគ្រោះថ្នាក់
៣. វិប្បដិសារីឪពុកខ្ញុំ
មុនឈានដល់ការថតខ្សែភាពយន្ត ខ្លីចំនួនបីខាងលើនេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា បានធ្វើពិធីក្រុងពាលីនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធានី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីតារាចម្រៀងដ៏ល្បីលោកព្រាប សុវត្ថិ រួមទាំងតារាសម្តែងមួយចំនួនទៀតផងដែរ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner