ក្រុមប្រណាំង Ferrari បង្ហាញគំនូរប្លង់ មុនការប្រកួតនៅលើទឹកដីជប៉ុនចាប់ផ្តើម

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមប្រណាំង Ferrari បានបង្ហាញគំនូរប្លង់ប្រកួត ក្នុងកម្មវិធី  Japanese Grand Prix កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តំណាងក្រុមហ៊ុន Ferrari អះអាងថា គំរូប្លង់នេះមានប្រៀបជាងក្រុម Mercedes របស់កីឡាករ Lewis Hamilton ដែលជាគូប្រជែងដ៏សំខាន់ នៅចុងសបា្តហ៍នេះ ។
១៦ដំណាក់កន្លងមក ក្រុមប្រណាំង Ferrari ទើបឈ្នះបាន៥ទីលានប៉ុណ្ណោះ ខណៈក្រុមប្រណាំង Mercedes ឈ្នះ៨ទីលាន ហើយទីលាន៣ចុងក្រោយនេះ គឺឈ្នះជាប់ៗគ្នា ។
សូមបញ្ជាក់ថា ឆ្លងកាត់១៦ទីលានកន្លងមក អតីតជើងឯក Formula One ៤សម័យកាល សញ្ជាតិអាល្លឺម៉ង់ Sebastian Vettel ឈរលេខ២ លើតារាងជើងឯកពិភពលោក តាមពី Lewis Hamilton ចំនួន៥០ពិន្ទុ ស្របពេលសល់៥ទីលានទៀតបញ្ចប់រដូវកាល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner