បញ្ជូនជនសង្ស័យ១១នាក់ទៅតុលាការក្នុងសុំនុំរឿង៤ករណីផ្សេងគ្នា
ភ្នំពេញ៖ជនសង្ស័យ១១នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំ
ពេញលើសុំនុំរឿង០៤ករណីផ្សេងគ្នាក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង០៨និង៣០
នាទីព្រឹកថ្ងៃទី០៤ តុលា ២០១៨នេះ។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ
មានពាក់ព័ន្ធចំនួន០៤ ករណីផ្សេងគ្នាដោយក្នុងនោះករណីទី១/ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។ទី២/ប្រើហឹង្សាដាក់គ្នាទៅវិញទៅមកមួយករណី។ទី៣/ឆក់ទូរស័ព្ទដៃ មួយករណី។ទី៤/លួចទ្រព្យសម្បត្តិ
មួយករណី។
សមត្ថកិច្ចបន្តថាជនសង្ស័យទាំង១១នាក់ដែ
លបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយ
ស្រួលក្នុងការចុះបង្ក្រាបអោយទាន់ពេលវេលា៕