ជំរឿនប្រជាជនឆ្នាំ២០១៩ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ដល់១៣ ខែមីនា ឆ្នាំ២០១៩ ក្រោមជំនួយជាសម្ភារពីរដ្ឋាភិបាលចិន
អត្ថបទដោយ៖
Kien Sereyvuth
ពិធីប្រកាសគណៈកម្មាធិការជំរឿនរាជធានី-ខេត្ត និងពិធីប្រគល់-ទទួលសម្ភារជំរឿន ជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន បានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។ សម្ភារសម្រាប់ធ្វើជំរឿនទាំងនេះ ហ្នឹងប្រគល់ជូនដល់អភិបាលរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស រួមមាន រថយន្ត ម៉ូតូ កុំព្យួទ័រ ម៉ាស៊ីនថតចម្លង ម៉ាស៊ីនបោះពុម្ព Server និង Tablets ជាដើម។ រីឯដំណើរការជំរឿនប្រជាជនឆ្នាំ២០១៩ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។