បុរសម្នាក់ខ្យល់គរស្លាប់នៅក្នុងផ្ទះ
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តកណ្តាល៖ បុរសម្នាក់ដេកនៅក្នុងផ្ទះម្នាក់ឯង ដោយអ្នកជិតខាងមានការសង្ស័យរួចនាំគ្នាកាត់សោទ្វារចូលទៅជួយសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចពិនិត្យសាកសពអះអាងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ ហេតុការនេះកើតឡើងកាលពី៤សៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ម៉ម ម៉ារ៉ាឌី ភេទប្រុស អាយុ៥១ឆ្នាំ មានមុខរបរមើលផ្ទះជួលរបស់គាត់ស្ថិតនៅក្នុងភូមិមានជយ័ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានប្រពន្ធ និងកូន៥នាក់ (ស្រី៤នាក់)។