កុមារីឈូឈូ សុំទោសទូរទស្សន៍លេខ៥និងសុំយោគយល់ពេលឈឺដួលសន្លប់ជាការពិតមែន
ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងប្រតិកម្មដាក់គ្នារវាងគ្រួសារកុមារីឈូឈូ តារាសម្តែងវ័យក្មេង និង អ្នកកាន់តួលោក វឌ្ឍនៈ ដែលមិនជឿកុមារីរូបនេះឈឺដួលសន្លប់ភ្លាមចូលពេទ្យសង្គ្រោះបន្ទាន់ ប៉ះពាល់ចំថ្ងៃថតរឿងភាគថ្មីរបស់ស្ថានីយទូរស្សន៍លេខ៥។
លើហ្វេសប៊ុករបស់អ្នកនាង សឿង ផាន់ផាភួង ដែលអាណាព្យាបាលរបស់កុមារីអាយុ១៤ឆ្នាំ ឈូឈូ បានប្រតិកម្មចំពោះក្រុមការងារថតរឿងភាគរបស់ស្ថានីយទូរទស្សន៍លេខ៥កាលព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយសរសេរថា “ថ្ងៃនេះនាងខ្ញុំផាភួងសុំនិយាយរឿងរបស់ឈូឈូបន្តិច ខ្ញុំសូមផ្ញើរពាក្យខ្លះទៅ TV5 ជាពិសេសបង វឌ្ឍនៈ នាងខ្ញុំចង់ជំរាបប្រាប់ទៅក្រុមការងាថា ឈូឈូ គាត់បានដួលសន្លប់នៅល្ងាចម្សិលមិញ ក៏បានបញ្ជូនទៅសង្រោះបន្ទាន់នៅមន្ទីពេទ្យ ហើយថ្ងៃនេះគាត់ក៏បានចេញពីមន្ទីពេទ្យវិយ ហើយ តែគាត់ពេលនេះមិនទាន់បានស្រួលខ្លួននៅឡើយទេ ការដែលខ្ញុំយកគាត់មកវត្តជាមួយ ដោយសារតែគ្មានអ្នកនៅជាមួយគាត់ ព្រោះថ្ងៃនេះម៉ាក់របស់ខ្ញុំគាត់ត្រូវកាន់បិណ្ឌមួយ ដូច្នេះហើយសូមមេត្តាយោគយល់ផង។ ពិតប្រាកដ មិនបានកុហក់ទេ ហើយមួយទៀតល្ងាចមិញខ្ញុំក៏បានទូរសព្ទ័ប្រាប់បងហើយដែរ ថាបើថ្ងៃនេះឈូឈូគាត់ថតកើតខ្ញុំជាអ្នកជូនគាត់ទៅផ្ទាល់ តែបើមើលទៅសភាពមិនទាន់ស្រួលទេ ខ្ញុំសុំទោសផង ។ តែពេលនេះទៅមិនរួចទេ ចឹងសូមក្រុមការងាគិតមកលើពួកខ្ញុំក្នុងផ្លូវល្អផង បើទៅរួចគេទៅហើយ”។
អ្នកនាង សឿ ផាន់ផាភួង បានបញ្ជាក់ថា នាងបានធ្វើការសុំទោសចំពោះក្រុមហ៊ុនសុំអង្វរ និង សុំការយោគយល់ ព្រោះកុមារីឈូឈូ ពិតជាឈឺ មានតែមិនអាចត្រូវទៅធ្វើការងារថតពេញមួយថ្ងៃ បានឡើយ ។ ដូច្នេះនាងសុំចិត្ត និង ក្តីមេត្តា ពីស្ថានីយទូរទស្សន៍លេខ៥ យោគយល់ និង គិតដល់សុភាពរបស់តារាសម្តែងមួយដែលត្រឹមជាក្មេងស្រីអាយុ១៤ឆ្នាំ ដែលឈឺហើយត្រូវសម្រាក់ប៉ុណ្ណោះ។ សុំចិត្តពីក្រុមការងារTV5មេត្តាកុំប្រតិកម្មឬខឹងសម្បារចំពោះរឿងនេះ ដោយចោទប្រកាន់លើកុមារីឈូឈូ ចង់គេចវេស មិនចង់ថតធ្វើឱ្យប៉ះពាល់ដល់ដំណើរការថតរឿងនោះឡើយ។
អ្នកនាង សឿ ផាន់ផាភួង បាននិយាយថា មូលហេតុដែលបង្ហោះសារបែបនេះដោយសារតែ នាងអន់ចិត្តចំពោះក្រុមការងាររបស់ទូរទស្សន៍លេខ៥ ដែលមិនជឿ រឿងកុមារីឈូឈូ ឈឺដួលសន្លប់ភ្លាមចូលពេទ្យ។ បែរជាគិតរឿងឈឺគ្រោះថ្នាក់ដល់ជីវិតមួយនេះ ថាយកមកលេងសើច គេចវេសមិនចង់ថត ចង់ដើរលេងទៅវត្តពេលថ្ងៃកាន់បិណ្ឌទី១ ទៅវិញ។ នាង និង ក្រុមគ្រួសារ បានដឹងច្បាស់ពីស្ថានភាពរបស់កុមារី ឈូឈូ គឺមិនធ្វើការងារបានដោយសារតែកាលពីថ្ងៃម្សិលមិញ (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨) នាងនៅសុខៗសម្រាប់តែដួលសន្លប់យកតែម្តងនៅពេលដើរចេញក្រៅធម្មតា ហើយបន្ទាប់ក៏បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយ។ គ្រូពេទ្យ បានហាមមិនឱ្យធ្វើការងារអ្វីឡើយ ប៉ុន្មានថ្ងៃនេះ ដោយសារតែពេលធ្វើតេស្តរួចហើយ រកឃើញនាងមានបញ្ហា ខ្វះជាតិស្គរ ខ្វះឈាម និង មិនអាការៈគេងមិនគ្រប់គ្រាន់ដែលជាហេតុនាំដួលសន្លប់៕