រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសារជនរងគ្រោះដោយជំនន់ទឹកភ្លៀង និងទីទ័លក្រចំនួន៩០០គ្រួសារ មកពី៧ឃុំនៃស្រុករលាប្អៀរ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសារជនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទីទ័លក្រចំនួន៩០០គ្រួសារ មកពី ០៧ឃុំ ស្ថិតក្នុងស្រុករលាប្អៀរ ដែលជាអំណោយរបស់សមាគមន៍សម្របសម្រួល និងអភិវឌ្ឍន៍សង្គម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌួង សុវ៉ាង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកតំណាងម្ចាស់ជំនួយ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប និងមន្ត្រីសាលាស្រុក ភូមិ ឃុំ ចូលរួមជាច្រើនផងដែរ។អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាននៅឱកាសនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៤កំប៉ុង ប្រេងឆា១លីត្រ និងស្ករស២គីឡូក្រាមផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner