ក្រុមហ៊ុនឆ្នោត វីនហ្គោ អ៊ិនវេសម៉ិន បើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុន វីនហ្គោ ឡូតូ មានបទពិសោធន៍លើការធ្វើអាជីវកម្មឆ្នោតជាច្រើនឆ្នាំ ពេលនេះបាននាំមកនូវបទពិសោធន៍ថ្មីៗ និងសំណាងដល់ប្រជាជនកម្ពុជាដែលនិយមលេងឆ្នោតផ្សងសំណាង ព្រមទាំងជួយបង្កើតលក្ខណៈអភិវឌ្ឍន៍ផ្សេងៗទៀតសម្រាប់ល្បែងឆ្នោតផ្សងសំណាង ដោយបង្កើតឆ្នោតដែលមានភាពងាយស្រួលលេង និងងាយឈ្នះជូនដល់អតិថិជនផងដែរ។ ក្រុមហ៊ុនឆ្នោត វីនហ្គោ អ៊ិនវេសម៉ិន ឯ.ក (ហៅកាត់ថា វីនហ្គោ ឡូតូ) បានរៀបចំពិធីសម្ពោធបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ2018 ដែលមានទីតាំងនៅក្នុង បុរី វ័ន ផាត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក Yu Chuan Feng អគ្គនាយកក្រុមហ៊ុន វីនហ្គោ ឡូតូ បានថ្លែងថា  ក្រុមហ៊ុនឆ្នោត WINGO បានរៀបចំផែនការអាជីវកម្មឲ្យកាន់តែធំនាពេលអនាគត ដោយបង្កើត និងពង្រីកភ្នាក់ងារឆ្នោតគ្រប់ខេត្ត-ក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជន ក្នុងការទិញ ផ្ទៀងផ្ទាត់ប្តូររង្វាន់ និងបើករង្វាន់នៅតាមគ្រប់ភ្នាក់ងារ WINGO ទាំងអស់ ដោយពុំបាច់មកដល់ទីស្នាក់ការកណ្តាលផ្ទាល់របស់ក្រុមហ៊ុនឡើយ ។

ក្រុមហ៊ុនឆ្នោត WINGO មានគោលដៅធ្វើយ៉ាងណាខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកែប្រែជីវភាពរស់នៅរបស់អតិថិជនអោយកាន់តែល្អប្រសើរជាងមុន។ ក្រុមហ៊ុន វីនហ្គោ មានពាក្យស្លោកថា៖ ក្តីសង្ឃឹមក្តីស្រលាញ់ចាប់ផ្តើមពីខ្លួនអ្នក។ ១ដុល្លារបំពេញក្តីស្រមៃវីនហ្គោបើករង្វាន់ជារៀងរាល់ថ្ងៃ។ លោកអគ្គនាយកបន្តថា ក្រុមហ៊ុនលោកក៏បានបង្កើតនូវឆ្នោតកោស៤ប្រភេទដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់១0,000ដុល្លារអាម៉េរិក ហើយដើម្បីបំពេញតម្រូវការដល់អតិថិជន ក្រុមហ៊ុន វីនហ្គោ នឹងនាំបទពិសោធន៍ថ្មីៗផ្តល់ជូនអ្នកនិយមលេងឆ្នោតផ្សងសំណាងទាំងអស់ ក្នុងការទទួលបានអារម្មណ៍សប្បាយប្លែកបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ថា ក្រុមហ៊ុន វីនហ្គោ ឡូតូ បានចុះបញ្ជីបង្កើតក្រុមហ៊ុនដាក់វិនិយោគ និងទទួលអជ្ញាប័ណ្ណ និងការអនុញ្ញាតពីក្រសួង ស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ដើម្បីប្រកបអជីវកម្មឆ្នោតស្របច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមថា ផ្អែកលើអំណោយផល និងសក្តានុពលដ៏រឹងមាំក្នុងសម័យកាលសន្តិភាព និងការអភិវឌ្ឍរយៈពេល២០ឆ្នាំកន្លងទៅនេះ កម្ពុជា បាននិងកំពុងក្លាយគោលដៅវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយសក្តានុពលដ៏ទាក់ទាញក្នុងតំបន់ និងពិភពលោក។ ជាក់ស្តែងគិតត្រឹមដើមឆ្នាំ២០១៨នេះ មានក្រុមហ៊ុនបរទេសប្រហែល៣ពាន់ក្រុមហ៊ុន បានបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា គិតជាដើមទុនវិនិយោគសរុបមានចំនួនជាង១២,៥០០លានដុល្លារអាម៉េរិក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner