សម្តេចប្រធានរដ្ឋសភាទទួលជួបជាមួយយុវជនអាស៊ីអគ្នេយ៍កម្ពុជា
អត្ថបទដោយ៖
Kien Sereyvuth
យុវជនអាស៊ីអគ្នេយ៍កម្ពុជាចំនួន៣៣នាក់ ដឹកនាំដោយលោក ស្រ៊ាន គឹមលី ប្រធានប្រតិភូ និងជាប្រធានសមាគមនាវាយុវជនអាស៊ីអគ្នេយ៏កម្ពុជា ព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ បានចូលជួបសម្តែងការគួរសម និងទទួលដំបូន្មានពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា មុនពេលចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអគ្នេយ៍ និងប្រទេសជប៉ុនលើកទី៤៥ នាពេលខាងមុខនេះ។