ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីជូនដល់អតិថិជនសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ឆ្នាំ២០១៨-២០១៩
ភ្នំពេញ៖ គណៈគ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រៀបចំកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ដ៏ធំមួយ ក្នុងគោលបំណងថ្លែងអំណរគុណដល់ដៃគូរបស់ខ្លួនចំពោះកិច្ចសហការកន្លងមក ដើម្បីពង្រឹងចំណងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម អ្នកណែនាំរោងការ និងអតិថិជនទាំងអស់ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា CBL ក៏ដូចជាជម្រាបជូននៅកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។
លោក Samson Wong អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា កម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងបាននាំគូស្វាមីភរិយាជាច្រើនគូទៅក្រេបទឹកឃ្មុំនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។
សម្រាប់ឆ្នាំនេះ យើងនឹងនាំមកនូវកម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍កាន់តែអស្ចារ្យសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ដូចជាស្រាបៀរ ABC Extra Stout ដំណើរកម្សាន្តទៅទីក្រុងឡុងដ៏ ស្រាបៀរ Heineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជីលេស ស្រាបៀរ Tiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និងស្រាបៀរ Anchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ។
លោកអគ្គនាយកបន្ថែមទៀតថា បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះ នៅខេត្តសំខាន់ពីរផ្សេងទៀតដូចជាខេត្តសៀមរាប ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅវិមានមង្គល និងនៅខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ៧មករា៕ម.ន