កម្លាំងចម្រុះរដ្ឋបាលជលផលខេត្តកណ្តាល បានបង្ក្រាប និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកចំនួន៤នៃខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល ៖ លោក ប៉ុម សីហា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានឱ្យដឹងថា បន្ទា ប់ពីទទួលបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត និងលោកនាយខណ្ឌជលផលខេត្តកណ្តាល កាលពីថ្ងៃទី២០ កញ្ញា ២០១៨កន្លងទៅនេះ លោកបានដឹកនាំកម្លាំងចម្រុះ រួមមានមន្ត្រីរដ្ឋបាលជលផល នគរបាល កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមចំនួន៣៧នាក់ និងប្រើប្រាស់មធ្យោបាយកាណូត៨គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមួយថ្ងៃពេញ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner