ព្រះរាជអាជ្ញាបញ្ជាឲ្យកម្លាំងបរិស្ថានសហការជាមួយកម្លាំងមណ្ឌល៤ ស្ទាក់ចាប់រទេះក្របីដឹកឈើ១១គ្រឿង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាផ្ទាល់ដល់កម្លាំងបរិស្ថាន ឲ្យសហការការជាមួយកម្លាំងមណ្ឌល៤  ចុះស្ទាក់ចាប់រទេះក្របីចំនួន១១គ្រឿង ដែលកំពុងតែធ្វើសកម្មភាពលួចដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីព្រៃអង់តែន ដែលជាព្រៃអភិរក្យនៅវេលាម៉ោង ៩.៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

សកម្មភាពដឹកឈើហ៊ុប ត្រូវបានក្រុមប្រព្រឹត្តបទល្មើស កំពុងតែចម្លងស្ថិតនៅចំនុចអូតាព្រំលើ ភូមិត្រពាំងឬស្សី ស្រុកស្ទុក ខេត្តកំពង់ធំ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញា បញ្ជាឲ្យកម្លាំងសហការឃាត់រទេះទាំងនោះ តែក្រុមជនប្រព្រឹត្តបទល្មើសបែរជានាំគ្នាកាត់ផ្តាច់ខ្សែរឹតឈើទម្លាក់ចោល ហើយបើករទេះរត់ តែក៏ត្រូវបានកម្លាំងដេញតាម លុះទៅដល់ទីតាំង ក៏ប្រទះឃើញតែរទេះចំនួន១០គ្រឿង ចំណែកមនុស្សត្រូវបានរត់គេចខ្លួនចូលព្រៃបាត់អស់។

លទ្ធផលដែលបង្រ្កាបបាន ក្នុងកិច្ចសហប្រតិបត្តិការនេះ សមត្ថកិច្ចទាំង២ប្រភេទ បានរឹបអូសយកបានរទេះចំនួន១០គ្រឿង ឈើហ៊ុបចំនួន៨ម៉ែត្រ ២០ហ៊ុប និងឈើហ៊ុបចំនួន៤ម៉ែត្រចំនួន១០កំណាត់ ត្រូវបានកម្លាំង បរិស្ថាននាំយកមកទុកនៅស្នាក់ការបរិស្ថាន ដើម្បីរក្សាទុក តាមការណែនាំរបស់ លោក តុប កក្ដដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ។

លោកអ៊ិត សុធា ព្រះរាជអាជ្ញា បានបញ្ជាក់ថា សកម្មភាពបង្រ្កាបបទល្មើសយប់មិញដោយសារតែ បានដឹងព័ត៌មានពីល្ងាច ក៏បានរៀបចំកម្លាំង ចុះទៅឃាត់រទេះដឹកឈើ លុះពេលទៅដល់មានភ្លៀងធ្លាក់ខ្លាំង ស្របពេលដែលកម្លាំងបរិស្ថានមានត្រឹមតែ៤នាក់ ធ្វើឲ្យក្រុមប្រព្រឹត្តបទល្មើសមានឱកាសកាត់ផ្តាច់ទម្លាក់ឈើ ហើយបររទេះរត់។ ជាមួយគ្នានេះ មុខសញ្ញាដែលរត់គេចខ្លួនសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ៕
ដោយ  ប៊ុន  រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner