នគរបាលបង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ ក្រោយបង្រ្កាបបានគ្រឿងញៀនជាង២គីឡូក្រាម រួមនឹងអាវុធខ្លីមួយចំនួន
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យមេខ្លោង និងបក្ខពួកគ្រឿងញៀន៥នាក់ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខ ក្រោយការបង្រ្កាបគ្រឿងញៀន ដកហូតវត្ថុតាងគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងខ្យល់១ដើម និងរថយន្ត ២គ្រឿង។ ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការបង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៥នាក់នេះ ដោយចំណាយពេល២ថ្ងៃចុងក្រោយ ធ្វើនៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងបន្តឈានទៅ បង្រ្កាបផ្ទះជួលជនសង្ស័យដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាប ហើយរកឃើញគ្រឿងញៀន លាក់ទុកក្នុងបន្ទប់ជាង២គីឡូក្រាម។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។